ប្រដាល់៖ធឿន ធារ៉ា នឹងជួបកីឡាករជប៉ុន Minoru Kimura វាយលក្ខណៈ ឃីកបុកស៊ីង

 


អ្នកផ្គូរផ្គងកីឡាករនៅសង្វៀនថោន លោក គឹមស្រ៊ុន កុសល ឬបងប្អូនស្គាល់ថា Tommy Kim បានប្រកាសពីបេក្ខភាពកីឡាករដែលត្រូវចេញទៅប្រកួតនៅសង្វៀននាប្រទេសជប៉ុន ក្នុងខែសីហា ខាងមុខនេះ នោះគឺអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា។ ក្នុងសំណេរលើហ្វេសប៊ុក បង្ហោះថ្ងៃទី១៧ កក្កដា លោក Tommy Kim សរសេរថា ខាងភាគីជប៉ុន កមពុងរង់ចាំចម្លើយពីកីឡាករធឿន ធារ៉ា ថាតើនឹងចូលរួមប្រកួតឃីកបុកស៊ីង នៅប្រទេសជប៉ុន ដែរឬអត់?


រូបពីFB លោក Tommy Kim

យ៉ាងណាមុនចេញទៅប្រកួតនៅប្រទេសជប៉ុនបាន ធារ៉ា ត្រូវឆ្លងកាត់កីឡាករចិន យូ ស៊ូអាយ(Yue Shuai) នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅសង្វៀន Masfight លក្ខណៈឃីកបុកស៊ីងជាមុនសិន។ ដែលជាការលើកឡើងរបស់ស្ថាបនិក IPPC ប្រចាំកម្ពុជា។




ធឿន ធារ៉ា ជាកីឡាករកម្ពុជាជួរមុខមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំងនាចុងឆ្នាំ២០២២ បន្ទាប់ពីរូបគេបញ្ចប់ការប្រកួតនៅសង្វៀនថៃហ្វាយ ដោយអាចដណ្តើមខ្សែក្រវាត់ស្តេចថៃ ពីកីឡាករសៃយុគ ភុមផាន់មួងបានដោយប្រើពេលត្រឹមទេមួយទឹកប៉ុណ្ណោះ។ បន្ទាប់មក ធារ៉ា បន្តសាងកេរ្តិ៍ឈ្មោះជាហូរហែរ រហូតដល់ឆ្នាំ២០២៤ ត្រូវបានទស្សនាវដ្តីកីឡាអន្តរជាតិ Forbes ចេញផ្សាយពីបុគ្គលមានឥទ្ធីពលទាំង១០ ក្រោមអាយុ ៣០ឆ្នាំនៅអាស៊ាន៕




Comments