ក្រុមយុវជនកម្ពុជាពេលហ្វឹកហាត់/រូបពី FFC
ក្រុមគោព្រៃវ័យជំទង់កម្ពុជា នឹងត្រូវប្រជែង ៣ពិន្ទុពីក្រុមម្ចាស់ផ្ទះដែនកោះឥណ្ឌូនេស៊ី នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៧ និង៣០នាទីល្ងាច។ ជំនួបនេះបញ្ញាសប្បនិមិត្ត ឬAI បានទស្សន៍ទាយថា ក្រុមម្ចាស់ផ្ទះនឹងលត់ក្រុមកម្ពុជា រហូតដល់៧គ្រាប់។ រង់ចាំមើលតើបច្ចេកទេស AI ត្រឹមត្រូវដែរឬទេ?
ឥណ្ឌូនេស៊ី គឺជាក្រុមខ្លាំងមួយនាពេលបច្ចុប្បន្នទាំងថ្នាលយុវជន និងឈុតធំជម្រើសជាតិរបស់គេ។ ប្រកួតជើងទី១ ឥណ្ឌូនេស៊ី លត់ក្រុមហ្វីលីពីន ក្នុងលទ្ធផល ៦-០ ខណៈកម្ពុជា ចាញ់ទីម័រខាងកើត ក្នុងលទ្ធផល ៣-២។
តារាងពូលA បណ្តោះអាសន្នឥណ្ឌូនេស៊ី ឈរលេខ១ មាន៣ពិន្ទុស្មើទីម័រខាងកើត ឈរលេខ២ ដោយចំណេញផលសងគ្រាប់បាល់ ៦គ្រាប់។ កម្ពុជា ឈរលេខ៣ និងហ្វីលីពីន ឈរលេខ៤។ ជាមួយគ្នានេះដែរក្រុមទីម័រខាងកើត និងត្រូវតតាំងគ្នាជាមួយហ្វីលីពីន នៅម៉ោង៣រសៀល មុនកម្ពុជា ជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី៕ |
Comments
Post a Comment