ជំនួបសន្សំពិន្ទុពូលC ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំម៉ាឡេស៊ី មិនទុកមុខឱ្យក្រុម ព្រុយណេ ឡើយដោយលត់យ៉ាងចាស់ដៃ ក្នុងលទ្ធផល ១១-០ នាការប្រកួតពានរង្វាន់បាល់ទាត់ Asian AFF U-19 Championship ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី។ ស៊ីមិនអត់ឱននេះព្រោះក្រុមចង់គេចផុតពីតំបន់គ្រោះថ្នាក់។
១១គ្រាប់ក្នុងដៃសម្រាប់ក្រុមខ្លាំងមួយនេះអាចថាជារឿងដែលល្អសម្រាប់គេព្រោះប្រកួតបន្ទាប់ត្រូវជួបក្រុមថៃ និងសិង្ហបុរី។ នៅម៉ោង៧ និង៣០នាទីល្ងាចបន្តិចទៀតនេះ ក្រុមយុវជនថៃអាយុក្រោម ១៩ឆ្នាំ នឹងត្រូវប្រជែង៣ពិន្ទុជាមួយក្រុម សិង្ហបុរី។
ជាបណ្តោះអាសន្ន ម៉ាឡេស៊ី មាន៣ពិន្ទុក្នុងដៃ ចំណេញគ្រាប់បាល់១១គ្រាប់ ឈរលេខ១ ក្នុងពូលC ខណៈព្រុយណេ ឈរលេខ២ ខាតផលសងគ្រាប់បាល់ ១១គ្រាប់៕

Comments
Post a Comment