AFF U-19៖ក្រុមកម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី មុនជួបហ្វីលីពីន

កម្ពុជា(ខៀវ) និងទីម័រខាងកើត(ស)/រូបពី FFC


ក្រោយរបូត ៣ពិន្ទុក្នុងជំនួបទល់នឹងក្រុមទីម័រខាងកើត កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វគ្គជម្រុះពូល A ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងបន្តទៅជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី មុនឈានទៅប៉ះក្រុមហ្វីលីពីន។ កម្ពុជា នៅមានក្តីសង្ឃឹមតិចតួច ពីព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ AFF U19 Youth Championship 2024 នៅប្រទេសឥណ្ឌូនេស៊ី។





ឱកាសឆ្លងផុតវគ្គជម្រុះក្នុងពូល របស់ក្រុមគោព្រៃវ័យជំទង់កម្ពុជា នៅមានស្តួចស្តើងបន្ទាប់ពីរបូត ៣ពិន្ទុ ពេលប៉ះក្រុមយុវជនអាយុក្រោម ១៩ឆ្នាំទីម័រខាងកើត ដែលបញ្ចប់ក្នុងលទ្ធផល ៣-២។ នាថ្ងៃទី២០ កក្កដា នេះកម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី វេលាម៉ោង ៧ និង៣០នាទីល្ងាច។
ជួបគ្នាចុងក្រោយកម្ពុជា ចាញ់ឥណ្ឌូនេស៊ី ៣-៤ នៅឆ្នាំ២០២១៦ សម្រាប់ពានរង្វាន់នេះ។ ឥណ្ឌូនេស៊ី ប្រកួតចុងក្រោយរបស់គេយកឈ្នះលើហ្វីលីពីន ៦-០ រីឯកម្ពុជា ចាញ់ទីម័រខាងកើត ២-៣។ បច្ចុប្បន្ន ឥណ្ឌូនេស៊ី ឈរលេខ១ ក្នុងពូល A ខណៈទីម័រខាងកើត ឈរលេខ២ កម្ពុជា ឈរលេខ៣ និងហ្វីលីពីន ឈរលេខ៤។កម្ពុជា ក៏ត្រូវទៅជួបក្រុមហ្វីលីពីន នៅថ្ងៃទី២៣ ខែកក្កដា ខណៈឥណ្ឌូនេស៊ី គេប៉ះទីម័រខាងកើត ក្នុងថ្ងៃជាមួយគ្នាផងដែរ៕




CAMBODIA vs TIMORE (white)/by FFC



Comments