U-19-ថៃ(ខៀវ) វាយបកតាមស្មើ សិង្ហបុរី
ពិភពបាល់ទាត់ក្នុងព្រឹត្តិការណ៍ Asian Under 19 Youth Championship 2024 នៅប្រទេសឥណ្ឌូនេស៊ី មានភាពខុសប្លែកច្រើន។ ថៃ ឈ្នះសិង្ហបុរី ទាំងប្រផិតប្រផើយ រីវៀតណាម បានត្រឹមស្មើ មីយ៉ាន់ម៉ា នេះជាអ្វីដែលបានផ្លាស់ប្តូរដែលមើលទៅខុសប្លែកច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
បញ្ចប់ការប្រកួតថៃ ទទួលបាន៣ពិន្ទុ ក្រោយឈ្នះសិង្ហបុរី ២-១ នាការប្រកួតវគ្គសន្សំពិន្ទូពូលC ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី។ ថៃ ឈរលេខ២ មាន៣ពិន្ទុដូចគ្នានឹងម៉ាឡេស៊ី ឈរលេខ១ សិង្ហបុរី ឈរលេខ៣ និងលេខ៤ ព្រុយណេ៕
|
Comments
Post a Comment