![]() |
| ទីម័រខាងកើត(ស) និងហ្វីលីពីន(ខៀវ) |
ក្រោយរបូត២គ្រាប់ នាជំនួបទល់នឹងក្រុមយុវជនអាយុក្រោម ១៩ឆ្នាំវគ្គសន្សំពិន្ទុពូលA ពានរង្វាន់បាល់ទាត់ Asian U19 Youth Championship 2024 ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី។ ទីម័រខាងកើត កាន់តែមានក្តីសង្ឃឹមតូចទៅៗ ក្រោយចាញ់ហ្វីលីពីន ២-០ ព្រោះប្រកួតបន្ទាប់គេត្រូវជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី ខណៈហ្វីលីពីន ត្រូវប៉ះគោព្រៃកម្ពុជា នាថ្ងៃទី២៣ កក្កដា។
ឥណ្ឌូនេស៊ី នៅឈរលេខ១ពូលA បណ្តោះអាសន្ន មានផលសងគ្រាប់បាល់ ៦គ្រាប់ ទីម័រខាងកើត ឈរលេខ២ និងហ្វីលីពីនឈរលេខ៣ ដោយមាន៣ពិន្ទុស្មើគ្នា។ ចំណែកកម្ពុជាឈរលេខ៤៕

Comments
Post a Comment