ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំរបស់ប្រទេសវៀតណាម កំពុងតែស្ថិតនៅក្នុងតំបន់ព្រួយបារម្ភខ្លាំង ក្រោយចាញ់ក្រុមយុវជនរបស់ប្រទេសអូស្រ្តាលី ក្នុងលទ្ធផល ៦-២ នាវគ្គសន្សំពិន្ទុពូលB ពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
![]() |
| AUS vs VIE (red) |
ពីរប្រកួតរបស់ក្រុមបាល់ទាត់យុវជនវៀតណាម អាយុក្រោម១៩ឆ្នាំ ហាក់ធ្វើមិនបានល្អសោះសម្រាប់ព្រឹត្តិការណ៍ ASIAN Under19 Youth Championship2024 ដោយយកបានតែ ១ពិន្ទុប៉ុណ្ណោះពី មីយ៉ាន់ម៉ា នាប្រកួតដំបូងរបស់ខ្លួន និងប្រកួតទី២ របូត៣ពិន្ទុក្រោមថ្វីជើងរបស់ក្រុមកង់គូរូវ័យជំទង់ អូស្រ្តាលី ដែលចាញ់យ៉ាងចាស់ដៃ ៦-២។ ខ្សែប្រយុទ្ធរបស់អូស្រ្តាលី SULEMANI រកបាន៣គ្រាប់ម្នាក់ឯងក្នុងមួយប្រកួត ឬ(Hartrick) ជួយឱ្យក្រុមអូស្រ្តាលី មានភាគរយខ្ពស់ឡើងទៅវគ្គបន្ត។
![]() |
| ទិដ្ឋភាពការប្រកួតរវាង អូស្រ្តាលី(ខ្មៅ) និងវៀតណាម (ក្រហម) |
ប្រកួតចុងក្រោយរបស់យុវជនអាយុក្រោម១៩ឆ្នាំ អូស្រ្តាលី ជួបក្រុមមីយ៉ាន់ម៉ា និងវៀតណាម តតាំងក្រុមឡាវ។ ២ប្រកួតនេះអូស្រ្តាលីរក្សាដំណែងលេខ១ ពូលB មីយ៉ាន់ម៉ា ឈរលេខ២ វៀតណាម ឈរលេខ៣ និងឡាវ ឈរលេខ៤។ ចំណែកពូលA ក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំ ឥណ្ឌូណេស៊ី មានភាគរយខ្ពស់ជាងគេក្នុងការឡើងទៅកាន់វគ្គបន្ត ស្របពេលកម្ពុជា ត្រូវហាលអាវត្រឹមវគ្គសន្សំពិន្ទុនេះទោះនៅសល់មួយប្រកួតទៀតក៏ពិតមែន៕



Comments
Post a Comment