AFF U19៖ ភាគច្រើនគេគិតថា វៀតណាម ជាអ្នកដាក់សម្ពាធ មីយ៉ាន់ម៉ា តែដល់ពេលលេង មីយ៉ាន់ម៉ា ដាក់សម្ពាធលើ វៀតណាម វិញ


មុនការប្រកួតមកដល់ អ្នកទស្សនាភាគច្រើន គិតថាក្រុម វៀតណាម នឹងដាក់សម្ពាធខ្លាំងលើ មីយ៉ាន់ម៉ា តែដល់ពេលមកទស្សនាការប្រកួតពេល ២០នាទីជាង មីយ៉ាន់ម៉ា ប្រែទៅជាដាក់សម្ពាធជាខ្លាំងទៅលើក្រុមវៀតណាម គិតត្រឹមវគ្គទី១នេះ។ យ៉ាងណាការសម្រុកគ្នាក្នុងពេល ៤៥'នាទីដំបូងនេះ ក្រុមយុវជនអាយុក្រោម ១៩ឆ្នាំវៀតណាម បានត្រឹមស្មើក្រុមមីយ៉ាន់ម៉ា ដោយបញ្ចប់ក្នុងលទ្ធផល ០-០។


នេះជាការប្រកួតវគ្គសន្សំពីន្ទូពូល B។ ជាមួយគ្នានេះដែរក្រុមអូស្រ្តាលី លត់ឡាវ រហូតដល់ទៅ៦គ្រាប់ ឈរលេខ១ ក្នុងពូល Bបណ្តោះអាសន្ន។ ការប្រកួតធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕




Comments