ក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេ សរុប២៨គ្រឿងពីការប្រកួតកីឡាអត្តពលកម្ម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤

ថតរូបជុំគ្នា/១៨ កក្កដា ២០២៤

ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានបញ្ចប់ទៅដោយជោគជ័យក្រោមអធិបតីភាពលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន តំណាងដ៏ខ្ពង់ខ្ពស់ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រសួងការពារជាតិ ឈ្នះមេដាយសរុបច្រើនជាងគេពោល មេដាយមាស ១៥គ្រឿង ប្រាក់ ០៧គ្រឿង និងសំរឹទ្ធ ០៦គ្រឿង ពីការប្រកួតនេះ។


លោតកម្ពស់/YTN.kh

បន្តបន្ទាប់រ៉ាន់នីងក្លិប រកបានមេដាយមាស០២ និងប្រាក់០១ ខេត្តពោធិ៍សាត់ មានមេដាយមាស០១ ប្រាក់០៤ និងសំរឹទ្ធ០១, ខេត្តព្រៃវែង រកបានមេដាយប្រាក់០៣ និងសំរឹទ្ធ០២, ក្រសួងមហាផ្ទៃ រកបានមេដាយប្រាក់០១ និងសំរឹទ្ធ០៤, ខេត្តស្វាយរៀង មានមេដាយប្រាក់០១ ខេត្តកំពង់ឆ្នាំងរកបានមេដាយប្រាក់០១ ដូចគ្នា។

រត់ចម្ងាយបណ្តាក់ នារី/YTN.kh

ចំណែក ខេត្តកំពង់ធំ រកបានមេដាយសំរឹទ្ធ០៣ នាំមុខខេត្តកណ្តាល មានមេដាយសំរឹទ្ធ០២។ ខេត្តកែប,ខេត្តកោះកុង, ខេត្តកំពង់ចាម, ខេត្តកំពត, ខេត្តតាកែវ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ ពុំទទួលបានមេដាយឡើយពីព្រឹត្តិការណ៍នេះ។
សូមបញ្ជាក់ថា ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ចាប់ផ្តើមពីថ្ងៃទី១៤ ដល់ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដោយមានកីឡាករ-កីឡាការិនីចូលរូមសរុបចំនួន ១២៨នាក់មកពីបណ្តាក្លិប សមាគម រាជធានី-ខេត្ត៕
រត់បណ្តាក់ បុរស








Comments