លោក អេភូថង និងគ្រួសារ/រូបពី អេ ភូថង
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ សម្រេចពិន័យលោក អេ ភូថង ព្រមទាំងភរិយា និងកូនស្រីមិនឱ្យចូលសង្វៀនរយៈពេលកន្លះឆ្នាំក្រោយបង្ហាញឥរិយាបទមិនត្រឹមត្រូវក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរនៅសង្វៀនPNN កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។
ការសម្រេចពិន័យរបស់សហព័ន្ធធ្វើឡើងក្រោយលោក អេ ភូថង រួមជាមួយគ្រួសារមានប្រពន្ធ អ្នកស្រី ស សុម៉ាលី និងកូនស្រីកីឡាការិនី អេ យ៉ានុត ឡើងតវ៉ាបែកផ្សែងលើសង្វៀនបន្ទាប់ពីមន្រ្តីអាជ្ញាកណ្តាលលោក ជ្រា សុភាព បញ្ឃប់កីឡាករ ម៉ឺន មេឃា នៅក្នុងទឹក៤ ក្រោយកីឡាករ ចាន់ ប៊ុនហឿន វាយឱ្យសន្លប់។ |
Comments
Post a Comment