សសយក ខេត្តស្វាយរៀង និងក្លិបព្រះខ័នរាជស្វាយរៀង ចែករំលែកបទពិសោធន៍ដ់អត្តពលិកត្រៀមប្រកួត ស្វាយរៀងស៊ុបភើខាប់

 

នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ :សហភាពសហព័ន្ធយុជនកម្ពុជា ខេត្តស្វាយរៀង សហការជាមួយក្លឹបព្រះខ័នរាជស្វាយរៀង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ ដល់គ្រូបង្វឹក និងកីឡាករ ដែលនឹងត្រូវចូលរួមប្រកួត ពានរង្វាន់ ស្វាយរៀង ស៊ុបភើ ខាប់ លើកទី១ ឆ្នាំ២០២៤។ កម្មវិធីទាំង០២ រួមមានដូចខាងក្រោម៖ 


១.ការចែករំលែកបទពិសោធន៍ជូនដល់គ្រូបង្វឹក និងគ្រូជំនួយទាំង១៦ក្រុម អំពីរបៀបនៃការដឹកនាំក្រុម និងបច្ចេកទេសក៏ដូចជាយុទ្ធសាស្ត្រ ឬប្រព័ន្ធលេងនៅលើទីលានប្រកួត ដោយលោក សំ វណ្ណដេត ប្រធានបច្ចេកទេសសាលាបាល់ទាត់ព្រះខ័នរាជស្វាយរៀង។ (នៅ កីឡដ្ឋានខេត្តស្វាយរៀង) 


២.ការចែករំលែកបទពិសោធន៍ដល់ប្រតិភូក្រុម និងកីឡាករទាំងអស់ នូវបច្ចេកទេស នៃការលេងនៅលើទីលានប្រកួតមួយចំនួនពីកីឡាអតីតជម្រើសជាតិ(អោម ឧត្តម; រស់ គង់សម្រេច; សុខ សំណាង) ព្រមទាំងមានការធ្វើបទបង្ហាញនូវច្បាប់ល្បែង និងបទបញ្ជាបច្ចេកទេសមួយចំនួន សម្រាប់ក្រុមនីមួយៗបានត្រៀមខ្លួនក្នុងព្រឹត្តិការណ៍ប្រកួត។ (នៅសាលប្រជុំ នៃសាកលវិទ្យាល័យស្វាយរៀង) 

កម្មវិធីទាំង ២នេះ រៀបចំឡើងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងជាប្រធានក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃការដឹកនាំក្រុម បច្ចេកទេសលេង ក៏ដូចជាច្បាប់ល្បែង និងបទបញ្ជាផ្សេងៗ ជូនដល់គ្រូបង្វឹក គ្រូជំនួយ ប្រតិភូក្រុម និងកីឡាករទាំង ១៦ក្រុម ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់រួចជាស្រេចដើម្បីចូលរួមប្រកួត ពានរង្វាន់ ស្វាយរៀង ស៊ុបភើ ខាប់ លើកទី១ ឆ្នាំ២០២៤ ដែលនឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤៕




Comments