ជប៉ុន បង្ហាញសក្តានុពលខ្លាំងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ជាមួយចំណាត់ថ្នាក់កំពូលតារាងបណ្តោះអាសន្ន

 

Picture by Julian Finney/Getty Images

លទ្ធផលបណ្តោះអាសន្នក្រុមអត្តពលិកជម្រើសជាតិជប៉ុន បាននឹងកំពុងនាំមុខគេដោយមានមេដាយសរុប ១២គ្រឿង ក្នុងនោះមានមេដាយមាស៦ ប្រាក់២ និងសំរឹទ្ធ៤ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ពីការប្រកួតកីឡាអូឡាំពិក រដូវក្តៅក្រុងប៉ារីស ប្រទេសបារាំង។

 

 

ជាមួយនឹងការបង្ហាញភាពខ្លាំងរបស់ខ្លួននេះដែរមហាជនដាក់ការចាប់អារម្មណ៍លើកីឡាការិនីវ័យក្មេងជប៉ុន Yoshizawa coco ដែលដណ្តើមបានមេដាយមាស១គ្រឿងជូនជាតិរបស់នាង។ យូស៊ិសាវ៉ា មានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ តែនាងបានបង្ហាញការជិះស្គីបានយ៉ាងស្ទាត់ជំនាញ បញ្ចប់ជាមួយពិន្ទុសរុប ២៧២.៧៥ នាំមុខមិត្តរួមជាតិជប៉ុនរបស់នាង Liz Akama វ័យ១៥ឆ្នាំបញ្ចប់ដោយពិន្ទុសរុប ២៦៥.៩៥ និងមេដាយសំរឹទ្ធកីឡាការិនីវ័យ១៦ឆ្នាំមកពីប្រទេសប្រេស៊ីល Rayssa Leal ជាមួយពិន្ទុសរុប ២៥៣.៣៧។

 


យ៉ាងការចាប់ផ្តើមដ៏អស្ចារ្យរបស់ជប៉ុន ក្លាយជាម្ចាស់កំពូលតារាងបណ្តោះអាសន្ន នាំមុខម្ចាស់ផ្ទះបារាំង ដែលឈរលេខ២ មានមេដាយសរុប ១៦គ្រឿង មាស៥ ប្រាក់៨ និងសំរឹទ្ធ៣ ស្របពេលសាធារណរដ្ឋចិន ឈរលេខ៣ មានមេដាយមាស៥ ប្រាក់៥ និងសំរឹទ្ធ២ សរុប១២គ្រឿង។ លេខ៤ អូស្រ្តាលី មានមេដាយសរុប៩គ្រឿង មាស៥ និងប្រាក់៤ ឈរលើកូរ៉េខាងត្បូង មានមេដាយសរុប៩គ្រឿង មាស៥ ប្រាក់៣ និងសំរឹទ្ធ១ ឈរលេខ៥៕


Comments