![]() |
| រូបភាពក្រោយរងគ្រោះរញ្ជួយដី/រូបពី AP |
យោងតាមគេហទំព័រព័ត៌មានមជ្ឈមណ្ឌលគ្រោះរញ្ជួយដី
និងរលកយក្សស៊ូណាមិវិទ្យាស្ថានភូគព្ភសាស្រ្តរបស់សហរដ្ឋអាម៉េរិក USGS (United States Geological Survey) នាថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថាគ្រោះរញ្ជួយដី បានកើឡើងនៅម៉ោងប្រហែល ១១
និង៣៥នាទីព្រឹកនៅក្នុងខេត្តកូនទុម
ប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា និងឡាវ។
សារព័ត៌មានរបស់ប្រទេសវៀតណាម VN Express ចេញផ្សាយនៅថ្ងៃទី២៨ កក្កដានេះថា ករណីរញ្ជួយដីនេះមានកម្រិតខ្ពស់ដោយមានជម្រៅប្រមាណ
៨.១គីឡូម៉ែត្រ។ បញ្ហាកើតឡើងនៅក្នុងស្រុក Kon Plong ប្រទេសវៀតណាម
នេះបានបង្កឱ្យសាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ
និងទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួនរងការខូចខាត បន្ទាប់ពីរញ្ជួយដីកម្រិតធ្ងន់នេះបានកើតឡើង។
មជ្ឈមណ្ឌលគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិវិទ្យាស្ថានភូគព្ភសាស្រ្តកំពុងដាក់ការតាមដានលើករណីនេះយ៉ាងយកចិត្តទុកដាក់
ព្រោះកម្រិតខ្ពស់នេះនឹងអាចប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតរបស់ពលរដ្ឋដែលរស់នៅក្នុងតំបន់
Kon
Plong ខេត្ត Kon Tum។
ស្រុកកូនផ្លុង តែងតែមានករណីរញ្ជួយដីជាញឹកញាប់ តែវាមានកម្រិតទាប។
នៅឆ្នាំ២០២១ វាមានកម្រិតត្រឹមតែ ២,៥រ៉ិចទ័រ និងនៅឆ្នាំ២០២២ វាមានកម្រិតត្រឹមតែ ៤រ៉ិចទ័រប៉ុណ្ណោះ។
៥,១រ៉ិចទ័រជាកម្រិតខ្ពស់ដំបូងដែលមិនធ្លាប់មាននៅក្នុងតំបន់ កូនទុម នេះ។
ហេតុការណ៍រញ្ជួយដីនៅប្រទេសវៀតណាម
នេះក៏បានជះឥទ្ធិពលមកលើប្រទេសកម្ពុជាតិចតួចដែរនោះគឺការប៉ះពាល់មកលើខេត្ត រតនៈគិរី។
ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តរតនៈគីរី បានថតវិដេអូអំពីហេតុការណណ៍រញ្ជួយដីនេះបង្ហោះនៅលើបណ្តាញសង្គមព្រោងព្រាត
ដោយអ្នកខ្លះលើកឡើងថា នេះជាលើកដំបូងសម្រាប់ជីវិតរបស់ខ្លួនដែលជួបប្រទះហេតុការណ៍បែបនេះ។
យ៉ាងណាមជ្ឈមណ្ឌលព័ត៌មានលើកឡើងថា ស្រុកកូនទុម
អាចនឹងមានបញ្ហារញ្ជួយដីបន្តបន្ទាប់ទៀតនាពេលខាងមុខ តែវាអាចស្ថិតនៅក្នុងកម្រិតអតិបរមាណ
៤.៥រ៉ិចទ័រ។ ពលរដ្ឋរស់នៅក្នុងតំបន់ហេតុការណ៍នេះព្រួយបារម្ភអំពីសុវត្ថិភាពនាពេលខាងមុខ។
លោក A LANG ប្រជាជនរស់នៅក្នុងខេត្តកូនទុម
ប្រទេសវៀតណាម និយាយទាំងអារម្មណ៍ភ័យស្លន់ស្លោថា៖«នេះជាលើកទី១ ដែលខ្ញុំមានអារម្មណ៍ថាមានគ្រោះរញ្ជួយដីធំបែបនេះ»។
លោក Alang ប្រាប់សារព័ត៌មាន Express ដូច្នេះ។
យ៉ាងណាបើតាមការឱ្យដឹងរបស់គណៈគ្រប់គ្រងស្ថានការណ៍គ្រោះមហន្តរាយស្រុកកូនទុម បញ្ជាក់ថារញ្ជួយដីនេះបង្កឱ្យរងការខូចខាតជាច្រើន
ហើយអាចចាត់ទុកថាជាបញ្ហាប្រឈមសម្រាប់អ្នកស្រុកដែលរស់នៅក្នុងតំបន់៕
(United
States Geological Survey)




Comments
Post a Comment