អូឡាំពិកប៉ារីស២០២៤


ពិធីបើកជាផ្លូវការនៃការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃការប្រារព្ធពិធីបើកនៅក្រៅទីលានប្រកួត ដោយមានអត្តពលិកចូលរួមសរុបចំនួន ១០.៥០០នាក់
មកពី ២០៦ប្រទេសជុំវិញពិភពលោក។

ពិធីបើកនេះមានការចូលរួមដោយអ្នកសម្តែងចំនួន ៣៤.០០០នាក់ ដែលហ៊ុំព័ទ្ធដោយអ្នកទស្សនា ៣០០.០០០នាក់ តាមដងទន្លេសែន ឬសែនប៉ារីស។ ក្បួនដង្ហែនេះបានយកអត្តពលិកជិះលើទូកចំនួន៨៥ លើទន្លេសែន ចម្ងាយ៦គីឡូម៉ែត្រ។ ក្បួនដង្ហែរបស់អត្តពលិកចាប់ផ្តើមជិះទូកពីស្ពាន Pont du Strelitz ឆ្លងកាត់កន្លែងសំខាន់ៗក្នុងទីក្រុងប៉ារីស ដូចជាវិហារ Notre Dame សារមន្ទីរ Louvre Grand Palace និង Eiffel Tower ហើយបញ្ចប់នៅស្ពាន Pont di Lena ចម្ងាយគឺប្រហែល ៦គីឡូម៉ែត្រ ដែលផ្តើមចេញដំណើរនាំដោយអត្តពលិកមកពីប្រទេសក្រិក ព្រោះប្រទេសក្រិក ជាប្រភពកំណើតដើមរបស់កីឡាអូឡាំពិក ដោយឡែកលើទូកកម្ពុជាមានអត្តពលិក ០៣រូប គឺ កីឡាករហែលទឹក កូសុងដឺឡាបរ៉ារ៉ង ឣង់ត្វ័នម៉ាតាំងក្លូឌ កីឡាការិនី សាក់ប៊ុន ឣប្សរា កាតារីណា និងកីឡាករអត្តពលកម្ម ឈុន ប៊ុនថន។


ចំណែកឯការសម្តែងសិល្បៈវិញមានសរុប ១២ចំណុច តាមដងទន្លេការដង្ហែទូកឆ្លងកាត់ មានអ្នកសំដែងសរុបប្រមាណ ៣៤.០០០នាក់ ទីមួយគឺ Lady Gaga ដែលជាតារាចម្រៀងជនជាតិអាមេរិក បានបើកការសម្តែងដំបូងជាមួយ "Cabaret" ដែលជាការសម្តែងរបស់បារាំងដ៏ល្បីល្បាញ។ ការបន្លិចដ៏សំខាន់ក្នុងការបំភ្លឺនៃភ្លើងគប់ត្រូវបានចូលរួមដោយតារាល្បីៗ ដូចជា Zinedine Zidane កីឡាករបាល់ទាត់ជើងឯកពិភពលោកឆ្នាំ១៩៩៨ និងកីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal ដែលបានឈ្នះ French Open ១៦សម័យកាល មុនពេលភ្លើងគប់បានឆ្លងដល់ដៃ អត្តពលិកល្បីៗ ពីអតីតកាល និងបច្ចុប្បន្នដូចជា Serena Williams, Amelie Moresmo, កីឡាការិនីវាយកូនបាល់ Nadia Comaneci, កីឡាករកាយសម្ព័ន្ធល្អបំផុត, Carl Lewis អតីតអ្នករត់ប្រណាំងដ៏ល្បីល្បាញរបស់អាមេរិក Tony Parker កីឡាករបាល់បោះជម្រើសជាតិបារាំង ដ៏ល្បីល្បាញ។

ខណៈពេលដែល Celine Dion តារាចម្រៀងដ៏ល្បីល្បាញ ម្ចាស់បទចម្រៀង My Heart Will Go On ពីខ្សែភាពយន្ត Titanic គាត់ក៏បានច្រៀងបទចុងក្រោយក្នុងពិធីបើកនៅលើប៉ម Eiffel Tower។


Comments