ប្រដាល់៖ លោក ពេជ្រ សុផាន់ ជឿជាក់លើ មេឃា ច្រើនជាង ប៊ុនហឿន

ប៊ុនហឿន(ឆ្វេង) លោក ពេជ្រ សុផាន់(កណ្តាល) មេឃា(ស្តាំ)

ការប្រកួតដណ្តើមខ្សែក្រវាត់លើប្រភេទទម្ងន់ ៦៣.០៥គីឡូក្រាមរវាង កីឡាករ អេវីរៈខាំឈីត ភូថង និងចាន់ ប៊ុនហឿន កំពុងក្លាយជាចំណងជើងរឿងដ៏ក្តៅគគុកសម្រាប់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ។ លោក ពេជ្រ សុផាន់ គ្រូបង្វឹកក្លិបប្រដាល់ពេជ្រ សុផាន់ គុនខ្មែរលើកឡើងសម្រាប់ជំនួបនេះថា មេឃា មានភាគរយច្រើនជាង ប៊ុនហឿន នេះបើតាមវិដេអូបទសម្ភាសខ្លីមួយដែលបានបង្ហោះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។



លោកគ្រូ ពេជ្រ សុផាន់​និយាយថា៖«សម្រាប់ខ្ញុំ ខ្ញុំជឿជាក់លើ មេឃា លើភាពវៃឆ្លាតរបស់គាត់»។ គ្រូបង្វឹកមានប្រជាប្រិយភាពរូបនេះលើកឡើងបន្ថែមថា ម៉ឺន មេឃា មានបច្ចុប្បន្នក៏ពិបាកនឹងរកដៃកូប្រកួតដែរព្រោះការហ្វឹកហាត់ ការស្នាក់នៅជាមួយលោកគ្រូ អេភូថង គឺមានភាពច្បាស់លាស់ និងជាក់លាក់។ លោក សុផាន់ បញ្ចេញទស្សនៈផ្ទាល់ខ្លួនផងដែរចំពោះកីឡាករឡើងជើង ចាន់ ប៊ុនហឿន ដែលឡើងជោះង និងវាយបានល្អច្រើន។ យ៉ាងណាគ្រូបង្វឹកសមាគមកីឡាកងយោធពលខេមរភូមិន្ទរូបនេះ ថាការចាញ់ឈ្នះអាស្រ័យលើការហ្វឹកហាត់របស់កីឡាករទាំងពីរនោះទេ។



សូមបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់រវាងកីឡាករ ម៉ឺន មេឃា និងកីឡាករ ចាន់ ប៊ុនហឿន នឹងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅសង្វៀនស្ថានីយ៍ទូរទស្សន៍ PNN៕


Comments