![]() |
| Leny Yoro show in Old Trafford ManU/by AP |
ភាពភ្ញាក់ផ្អើលក្នុងពិភពបាល់ទាត់បានកើតឡើងសារជាថ្មីនៅទឹកដី Old Traford របស់បិសាចក្រហម Manchester United ដោយក្លិបយក្សក្នុងលីគអង់គ្លេសមួយនេះបាននាំយកកីឡាករចំណូលថ្មីគឺ Leny Yoro ពីក្លិបលីគទី១ ប្រទេសបារាំង Lille។ នេះបើតាមការចេញផ្សាយពីសារព័ត៌អន្តរជាតិ និងការបង្ហាញខ្លួនក្នុងពិធីចុះហត្ថលេខាជាផ្លូវការរបស់ក្លិបបិសាចក្រហម ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
![]() |
| ការចុះកុងត្រារបស់ខ្សែការពារ Yoro /by AP |
ការចុះកិច្ចសន្យាព្រមព្រៀងរវាងខ្សែការពារសញ្ជាតិបារាំងវ័យ ១៨ឆ្នាំ និងក្លិបយក្សបិសាចក្រហមរូបនេះមានរហូតដល់ឆ្នាំ២០២៩ ក្នុងតម្លៃផ្ទេរពីក្លិប លីឡឺ ៦២លានអឺរ៉ូ។ យ៉ាងណាក្នុងការបង្ហាញខ្លួននោះដែរ Yoro បាននិយាយថា រូបគេនិងសម្រេចមហិច្ឆតានៅទឹកដីបិសាចក្រហម Manchester United។ «ខ្ញុំដឹងអំពីប្រវត្តិកីឡាករក្មេងៗនៅ ManU ហើយអាចថាវាជាកន្លែងដែលល្អឥតខ្ចោះ ដើម្បីឈានដល់សក្តានុពលរបស់ខ្ញុំ និងសម្រេចមហិច្ឆតារបស់ខ្ញុំ»។ នេះជាការលើកឡើងរបស់ខ្សែការពារចំណូលថ្មី Leny Yoro។
![]() |
| Leny Yoro/by AP |
កីឡាករបារាំង លេនី យូរ៉ូ មានវ័យ ១៨ឆ្នាំកើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅក្រុង Saint Maurrice ប្រទេសបារាំង។ បង្ហាញខ្លួនឱ្យក្រុម Lille B បាន១៣ប្រកួត និងបង្ហាញខ្លួនឱ្យ Lille បាន ៤៦ប្រកួតដោយពុំមានគ្រាប់បាល់ទាត់បញ្ចូលទេ។ ក្នុងក្រុមជម្រើសជាតិបារាំងថ្នាល បង្ហាញខ្លួនក្នុងឈុតយុវជនអាយុក្រោម ១៧ឆ្នាំបាន១ប្រកួត, អាយុក្រោម ១៨ឆ្នាំបាន៥ប្រកួត អាយុក្រោម ១៩ឆ្នាំបាន៤ប្រកួត និងក្រោម ២១ឆ្នាំបាន៤ប្រកួត។
ជុំវិញការនាំចូលខ្សែការពារជំនាញជើងស្តាំរូបនេះត្រូវបានគេវាយតម្លៃលើក្លិបយក្សនៅ EPL បិសាចក្រហមថា ជាការខ្ជះខ្ជាយថវិការ ដោយរបូតគ្រាប់ពេជ្រ Greenwood ពីដៃ។ អតីតខ្សែប្រយុទ្ធវ័យក្មេង Greenwood នឹងត្រូវទៅចូលរួមជាមួយក្លិបអ្នកមានលុយ Marseille នារដូវកាលថ្មីនេះក្រោយរួមរស់ជាមួយក្លិប Gatafe ដោយគ្មានតម្លៃផ្ទេរពេញមួយរដូវកាល៕




Comments
Post a Comment