ប្រដាល់៖ ម៉ឺន មេឃា ប្រជែងខ្សែក្រវាត់ជាមួយ ចាន់ ប៊ុនហឿន នៅPNN


ទាយាទគុនខ្មែរ អេវីរៈខាំឈីត ភូថង ឬបងប្អូនស្គាល់ថា« ម៉ឺន មេឃា» នឹងត្រូវជួបគ្នាសាជាថ្មីលើសង្វៀន ភីអិនអិន​ដណ្តើមខ្សែក្រវាត់ជាមួយម្ចាស់រថយន្ត Bosstrong ចាន់​ប៊ុនហឿន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ អ្នកទាំងពីរធ្លាប់ជួបគ្នាកាលពីឆ្នាំ២០២០ ដោយលទ្ធផលបញ្ចប់បានត្រឹមស្មើគ្នា ជួបគ្នាលើកនេះ ម៉ឺន មេឃា ថាមិនយោគយល់ចំពោះ ប៊ុនហឿន ឡើយ។



ក្រោយឆ្លងឆ្លើយសម្តីដាក់គ្នាអ្នកទាំងពីរសុទ្ធសឹងតែប្រកាន់គោលជំហរវាយឱ្យសន្លប់ម្ខាងៗ ទាំងប៊ុនហឿន និងមេឃា។ ជាមួយគ្នានោះដែរក៏នឹងមានការប្រកួតមិត្តភាពអន្តរជាតិជាច្រើនគូផងដែររួមមាន 



ពេជ្រ សម្បត្តិ​ 🇰🇭 Vs 🇨🇳 ប៉ាន់ សៅវៃ 🥊60kg គូមិត្តភាពអន្តរជាតិ


ឃីម ប៉ូរ៉ា 🇰🇭 Vs 🇮🇷 មហាម៉ាត់ សាដេហ្គី 🥊60kg គូមិត្តភាពអន្តរជាតិ


យ៉េន ឌីណា 🇰🇭 Vs 🇹🇭 ផេតសិរិឆៃ 🥊65kg គូមិត្តភាពអន្តរជាតិ


ហ៊ឹម សេរី 🇰🇭 Vs 🇮🇷 តាហា​អាស៍ហ្គារី 🥊61kg គូមិត្តភាពអន្តរជាតិ...៕







Comments