![]() |
| Pacquiao said for thanks Japan's Fans/by Rizin |
Ryan Gacia ថារូបគេនឹងក្លាយជាគូប្រកួតបន្ទាប់របស់ Anpo
ក្រោយគេស្មើនិមិត្តរូបរបស់ខ្លួនគឺកីឡាករ Manny Pacman នាជំនួបមិត្តភាពអន្តរជាតិថ្ងៃទី២៨ កក្កដា នៅសង្វៀន
រ៉ាយហ្សីន ក្រុងទូក្យូ ប្រទេសជប៉ុន។
Ryan ទាញក្បាលម៉ាក្រូហ្វូន រួចនិយាយថា៖«Anpo ប្រកួតបន្ទាប់របស់អ្នកនឹងជាខ្ញុំ។
ខ្ញុំជឿថានឹងអាចផ្តួលអ្នកក្នុងពេល៣ទឹក»។ ការថ្លែងនៅលើសង្វៀនមុខមហាជនជាង ៥ម៉ឺននាក់របស់កីឡាករប្រដាល់សកលអាជីពសញ្ជាតិម៉ិចស៊ិក
Ryan Gacia ធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង
យ៉ាងណាការប្រកួតជាក់លាក់ណាមួយយើងនៅមិនទាន់អាចដឹងបានទេ។
កីឡាករប្រដាល់ Manny Pacquiao និងអតីតជើងឯក K-1 Rukiya Anpo បានត្រឹមរក្សាលទ្ធផលមិនឈ្នះមិនចាញ់ បន្ទាប់ពីបើកការប្រយុទ្ធពេញបីទឹក ក្នុងព្រឹត្តិការណ៍ប្រកួតដ៏ សំខាន់នៃកម្មវិធី Super RIZIN 3 នៅលើទឹកដីទីក្រុងតូក្យូ ប្រទេសជប៉ុន។
ការប្រកួតត្រូវបានកាត់សេចក្តីឱ្យស្មើគ្នាព្រោះមិនមានគណៈកម្មការឱ្យពិន្ទុនោះទេ អាចឈ្នះបានលុះត្រាណាមានម្នាក់ត្រូវសន្លប់។ យ៉ាងណាការប្រយុទ្ធនៅលើសង្វៀនរបស់អ្នកទាំងពីរទាក់ទាញចំណាប់អារម្មណ៍ខ្លាំងមែនទែនព្រោះ ជាព្រឹត្តិការណ៍លំដាប់អន្តរជាតិ។ និយាយពីការប្រកួតរបស់អ្នកទាំងពីរវិញ Pacquiao បានសម្រុកវាយយ៉ាងខ្លាំងដូចម៉ាស៊ីនឆេះដុំ នៅនាទីចុងក្រោយនៃទឹកទី៣ ប៉ុន្តែ Anpo នៅតែបង្ហាញភាពរហ័សរហួនរបស់ខ្លួនល្អសម្រាប់ការប្រកួតពេញ៣ទឹក ដែលគេបង្ហាញការព្យាយាមគេចចេញពីកណ្តាប់ដៃដ៏លឿនរបស់ Pacquiao គេអាចគេផុតពីតំបន់គ្រោះថ្នាក់ដ៏ស្រួចស្រាវនេះ។
ម៉ានី ផាគីអៅ ក៏បាននិយាយអរគុណទៅដល់អ្នកគាំទ្ររបស់គេនៅក្នុងទឹកដីជប៉ុន ហើយក៏អរគុណគណៈគ្រប់គ្រងរៀបចំព្រឹត្តិការណ៍ប្រកួតរវាងខ្លួន និងកីឡាករជួរមុខប្រទេសជប៉ុន អេនប៉ូ។ ផាកមែន កាន់ក្បាលម៉ាយក្រូហ្វូន និយាយថា៖«ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា! សូមអរគុណ Rizin សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ និងដល់គូប្រជែងរបស់ខ្ញុំ Anpo សម្រាប់ការប្រយុទ្ធពិដ៏អស្ចារ្យ។ សូមអរគុណដល់អ្នកគាំទ្រក្នុងប្រទេសជប៉ុនទាំងអស់គ្នា! សូមអរគុណដល់ក្រុមគ្រួសារ ក្រុមការងារ និងមិត្តភ័ក្តិសម្រាប់ការស្រលាញ់ និងគាំទ្រ»។
សូមបញ្ជាក់ផងដែរថា ការប្រកួតរបស់កីឡាករ ម៉ានី ផាគីអៅ នៅទឹកដីជប៉ុននេះ
បានភ្ជាប់ជាមួយពាក្យគុនខ្មែរ ដែលសរសេរនៅលើផ្ទៃខាងស្តាំនៃខោប្រកួតរបស់គេ
ដែលឧបត្ថម្ភដោយក្រុមហ៊ុន ហនុមាន បេវើរីជីស។ ផាកគីអៅ ក៏បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរនាការពេលថ្មីៗនេះ
រូបគេបានទស្សនាការប្រកួតគុនខ្មែរ និងការទស្សនាប្រសាទអង្គរវត្តនៅខេត្តសៀមរាប៕
![]() |
| Pacman vs Anpo/by Rizin |





Comments
Post a Comment