Shopee-Cup៖ Young Elephants FC បានមកដល់កម្ពុជាហើយ ត្រៀមប៉ះ ព្រះខ័នរាជស្វាយរៀង

ក្រុមបាល់ទាត់ Young Elephants FC /by FFC


ក្រុមបាល់ទាត់តំណាងប្រទេសឡាវ Young Elephants FC បានមកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្តិភាព នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។ ការមកដល់នេះគឺដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតទល់នឹងម្ចាស់ផ្ទះកម្ពុជា ព្រះខ័នរាជស្វាយរៀង នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ ASEAN Club Championship Shopee-Cup2024-2025។


សូមរំលឹកផងដែរថា សម្រាប់ការប្រកួតជើងទី១ ក្រុម Young Elephants FC បានចាញ់ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៣-២ នាកីឡដ្ឋានជាតិឡាវ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤៕




 

Comments