នៅក្នុងវគ្គទី១ ក្រុមភ្ញៀវ Young Elephants FC បើកទំព័រនាំមុខក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ១-០ ដែលរកបានដោយខ្សែប្រយុទ្ធជនជាតិជប៉ុន Takumu Nishihara នៅនាទី៨' ក្រោយទទួលបានបាល់ពិន័យ១១ម៉ែត្រ(Penalty) បន្ទាប់ពីកីឡាករកម្ពុជា សឿយ វិសាល បង្ករកំហុសលើខ្សែបម្រើរបស់ក្រុមតំណាងប្រទេសឡាវ Young Elephants FC នៅក្នុងតំបន់គ្រោះថ្នាក់។ ឈានដល់នាទី៣៩' ខ្សែប្រយុទ្ធ Cristian របស់ព្រះខ័នរាជស្វាយរៀង រកបានគ្រាប់បាល់តាមស្មើ ១-១ ក្រោយទទួលបាល់ចេញពីជើងខ្សែប្រយុទ្ធ GABI។
អ្វីៗបានប្រែប្រួលនៅនាទី៤៣' ដោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល PABLO របស់ក្រុមតំណាងម្ចាស់ផ្ទះកម្ពុជា រកគ្រាប់បាល់នាំមុខលើភ្ញៀវតំណាងប្រទេសឡាវ ២-១ បន្ទាប់ពីទទួលបានបាល់ចេញពីជើងខ្សែបម្រើ ញាន សុស៊ីដាន។ បញ្ចប់ការប្រកួតវគ្គទី១នេះ ព្រះខ័នរាជស្វាយ នាំមុខ Young Elephants FC ២-១។ សូមតាមដានទស្សនាវគ្គទី២ នាពេលបន្តិចទៀតនេះ!


Comments
Post a Comment