Shopee Cup៖ សរុបទាំងពីរជើង ព្រះខ័នរាជស្វាយរៀង ៨-៣ Young Elephants FC


ទស្សនៈ YTN.kh៖ ការបង្ហាញខ្លួនរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល PABLO ពិតជាមានឥទ្ធិពលក្នុងការទម្លាយសំណាញ់ទី។ បង្ហាញខ្លួនជើងទី២ ក្នុងជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង និងភ្ញៀវ Young Elephants FC ធ្វើមហាជនមួយចំនួនកាន់តែស្គាល់ពីសមត្ថភាពរបស់ខ្សែប្រយុទ្ធរូបនេះ។ Pablo ថ្វីដ្បិតមិនអាចរកបានគ្រាប់បាល់នាជំនួបជើងទី១ រវាងក្រុមទាំងពីរក៏ពិតមែនតែរូបគេនៅតែព្យាយាមបង្ហាញអំពីសក្តានុពលរបស់ខ្លួនទៅកាន់អ្នកគាំទ្រ។



ការជួយឱ្យព្រះខ័នរាជស្វាយរៀងឡើងទៅកាន់វគ្គបន្តក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ក្លិបកំពូលតំបន់អាស៊ាន Shoppe Cup 2024/2025 ខ្សែប្រយុទ្ធមុតស្រួច Pablo Agusto កំពុងធ្វើឱ្យគូប្រកួតដ៏ទេទៀតចាប់អារម្មណ៍ ក្រោយរូបគេបង្ហាញទម្រង់លេងបានល្អសម្រាប់ការប្រកួតទល់នឹងក្រុមភ្ញៀវតំណាងប្រទេសឡាវ​នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

Pablo គេរកបាន៤គ្រាប់ក្នុងមួយប្រកួតនេះ អាចចាត់ទុកថាជារឿងមិនធម្មតាសម្រាប់ការប្រកួតវគ្គជម្រុះក្លិបកំពូលតំបន់អាស៊ាន ព្រោះការរកគ្រាប់បាល់នីមួយៗគឺមិនមែនជារឿងងាយស្រួលនោះទេសម្រាប់តួប្រយុទ្ធតំបន់ខាងលើ។ ការសម្រេចទីបានច្រើនគ្រាប់យ៉ាងនេះអាចចាត់ទុកថាជាសំណាងរបស់ខ្សែប្រយុទ្ធមកពីប្រទេសប្រេស៊ីល Pablo ផងដែរ ព្រោះកាលពីប្រកួតនៅប្រទេសឡាវ គេមានឱកាសច្រើនតែគ្មានសំណាងរកគ្រាប់បាល់បានទាល់តែសោះ។


យ៉ាងណាអបអរសាទរ!សម្រាប់ក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជា ព្រះខ័នរាជស្វាយរៀង ដែលបានយកឈ្នះលើក្រុមភ្ញៀវមកពីប្រទេសឡាវ Young Elephants FC ក្នុងលទ្ធផល ៥-១ និងសរុបទាំងពីរជើង ព្រះខ័នរាជស្វាយរៀង ៨-៣ Young Elephants FC។

ការហ្វឹកហាត់របស់ក្រុមព្រះខ័នរាជស្វាយរៀង/រូបពី PKSR

គ្រាប់បាល់របស់ក្រុមបាល់ទាត់ Young Elephants FC រកបានដោយខ្សែប្រយុទ្ធ Takumu។ ចំណែកព្រះខ័នរាជស្វាយរៀងរកបានដោយខ្សែប្រយុទ្ធ GABI ១គ្រាប់, ខ្សែប្រយុទ្ធ CRISTIAN ១គ្រាប់ និងខ្សែប្រយុទ្ធ PABLO ៤គ្រាប់ម្នាក់ឯង៕

 

Comments