តួប្រយុទ្ធបាល់ខ្លី មួន និមល
បើកឆាកពានរង្វាន់សម្តេចមហាបវរធិបតី SEA V.League 2024 ថ្ងៃទី៣០ ខែសីហា ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងបើកទ្វាស្វាគមន៍ភ្ញៀវ ម៉ាឡេស៊ី បន្ទាប់ការប្រកួតរវាងក្រុមជម្រើសជាតិឡាវ និងសិង្ហបុរី ប្រជែងគ្នា នៅម៉ោង៤រសៀល នាវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
កម្ពុជា ត្រូវការឈ្នះជាចាំបាច់សម្រាប់ព្រឹត្តិការណ៍នេះ ដើម្បីបន្តដំណើរទៅកាន់ការប្រកួត SEA V.League1 ដែលមានប្រទេសឥណ្ឌូណេស៊ី,ថៃ និងហ្វីលីពីន។ ក្រុមម្ចាស់មេដាយប្រាក់ស៊ីហ្គេម២០២៣ នៅកម្ពុជា បានបញ្ចេញបញ្ជីឈ្មោះ រូបរួមមាន៖ ប្រធានក្រុម សួន ចាន់ណារ៉ូ, ប៊ន ណារិទ្ធ,(ប៉ះសេ), តួរប្រយុទ្ធបាល់ឆ្ងាយ វឿន វាសនា, គួន ម៉ុម, ពិន សារុន, សឿន ហេង, ចាន់ វាសនា, មឿន ម៉េងឡាយ, ធី ម៉េងហួង, រ៉ុន សុចជា។ តួប្រយុទ្ធបាល់ខ្លី មួន និមល, ផុល រតនៈ, ខេង ថុនា និងលីប្រូ ខឹមសុវណ្ណដារ៉ា, សេង គីមហាប់។ ប្រធានប្រតិភូ លោក អាំង សិរីពិសិដ្ឋ និងគ្រូបង្គោល លោក លី ជុន។ បេសកម្មនេះជាការប្រកួតដ៏សំខាន់សម្រាប់កម្ពុជា ក៏ដូចជាក្រុមម៉ាឡេស៊ី ឡាវ និងសឹង្ហបុរីផងដែរ។ សម្រាប់ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅពិថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤៕
|
Comments
Post a Comment