ឯកឧត្តម ស សុខា កោតសរសើរគណៈកម្មការរៀបចំការប្រកួតទូកបានល្អ

 

គណៈកម្មការទូក

ខេត្តស្វាយរៀង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី១ ឆ្នាំ២០២៤ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។


ថ្លែងក្នុងពិធីបិទការប្រកួតកីឡាទូកប្រធានសហព័ន្ធសរសើរចំពោះការរៀបចំដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃមានភាពរលូនល្អ ដោយមានការសហការបានយ៉ាងល្អពីរដ្ឋបាលខេត្តស្វាយរៀង។ ឯកឧត្តមអភិសន្តិបណ្ឌិតចាត់ទុកការរៀបចំបានល្អនេះជាផ្លូវរលូនល្អមួយសម្រាប់ការប្រកួតនាឆ្នាំបន្ទាប់ ដែលសហព័ន្ធបានខ្នះខ្នែងខិតខំយកចិត្តទុកដាក់គ្រប់បែបយ៉ាង។


សូមបញ្ជាក់ថា៖ ការប្រកួតកីឡាកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ«ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត សរ សុខា លើកទី១ ឆ្នាំ២០២៤» ប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ដល់ទី០៤ ខែសីហា ឆ្នាំ២០២៤ ដោយមានក្លិប សមាគមចូលរួមចំនួន ២៥មកពីក្រសួង រាជធានី-ខេត្ត។ ប្រតិភូគ្រូបង្វឹកកីឡាករ-កីឡាការិនីចូលរួមសរុបមានចំនួន ៤៤០នាក់ ក្នុងនោះមាននារី ៦៩នាក់ ដែលលេងលើ ១១វិញ្ញាសា៕

Comments