បាល់ទាត់៖ Federico Chiesa ផ្ទេរទៅហង្សក្រហម រយៈពេលវែង

 Federico Chiesa

Federico Chiesa ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹបយក្សនៅ Premier League ក្នុងកិច្ចសន្យារយៈពេលវែង បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Juventus បានផុតកំណត់។ Chiesa និយាយទាំងក្តីរំភើបនៅពេលបានមករួមរស់ជាមួយហង្សក្រហម ដែលជាក្តីស្រមៃក្នុងការបង្ហាញខ្លួននៅលីគកំពូលអង់គ្លេស៕

ថ្លែង​បន្ទាប់​ពី​ចុះ​ហត្ថលេខា​ឱ្យ Liverpool កីឡាករ​អន្តរជាតិ​អ៊ីតាលី​ បាននិយាយថា៖“ខ្ញុំសប្បាយចិត្តណាស់ដែលបានក្លាយជាកីឡាករ Liverpool ។ នៅពេលដែល Richard Hughes បានទូរស័ព្ទមកខ្ញុំ ហើយគាត់បាននិយាយថា 'តើអ្នកចង់ចូលរួមជាមួយ Liverpool ទេ?' - ហើយគ្រូបង្វឹកបានទូរស័ព្ទមកខ្ញុំ - ខ្ញុំបាននិយាយថាបាទ ពីព្រោះខ្ញុំដឹងពីប្រវត្តិរបស់ក្លឹបនេះ ខ្ញុំដឹងថាវាតំណាងឱ្យអ្នកគាំទ្រ" Chiesa បានប្រាប់គេហទំព័ររបស់ Liverpool ដូច្នេះ។


អតីតមិត្តរួមក្រុមកីឡាករ C.Ronaldo ដដែលបន្ថែមថា៖"ដូច្នេះ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ហើយ​ខ្ញុំ​មិន​អាច​រង់​ចាំ​ដើម្បី​ចាប់​ផ្តើម​បាន​ទេ"។ យ៉ាងណាការផ្លាស់មកកាន់ទ្រនំថ្មីនាទឹកដីអង់គ្លេសរបស់ខ្សែបម្រើប្រយុទ្ធសញ្ជាតិអ៊ីតាលីរូបនេះត្រូវបានគេវាយតម្លៃថា នឹងអាចស្រោចស្រង់ក្រុមហង្សក្រហមនៅEPL៕

Comments