កីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិបញ្ចប់ទៅដោយជោគជ័យ


រាជធានីភ្នំពេញ៖ លោក ឈុន ចាន់ធូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា អញ្ជើចូលរួមពិធីបិទការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលដំបូលទូកក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោយបើកការប្រកួតប្រជែងអស់រយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ទី០៨ កញ្ញានេះមើលឃើញថាទទួលបានជោគជ័យ ដោយកីឡាករ កីឡាការិនីសុទ្ធតែបានបញ្ចេញនូវទេពកោសល្យសមត្ថភាពរបស់ខ្លួន។






Comments