![]() |
| អ្នកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធ |
លោកឧកញ្ញ៉ា ប៉ិច បូឡែន អនុប្រធានសហព័ន្ធកីឡារាំកម្ពុជាបានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម ប្រចាំឆ្នាំ២០២៤ ដែលមានការចូលរួមពី ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ជាអនុប្រធានសហព័ន្ធកីឡារាំកម្ពុជាលោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៃក្រសួងអប់រំ យុវជន និងកីឡា លោកអៀត សំអាត លោកហេង គន្ធាទីប្រឹក្សាសហព័ន្ធ និងលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ និងជាអនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
![]() |
| កិច្ចប្រជុំ |
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាល នេះមានគោលបំណង៖ គឺដើម្បីអភិវឌ្ឍធនធានគ្រូបង្វឹកនេះឱ្យទទួលបាននូវពុទ្ធិចំណេះដឹង ជំនាញគ្រូបង្វឹកកីឡារាំ ក្នុងការជួយបង្ហាត់ជំនាញកីឡារាំដល់យុវជន យុវតីជំនាន់ក្រោយ។
បញ្ជាក់ៈ វគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន៧ថ្ងៃ (ចាប់ពីថ្ងៃទី១២-១៨ ខែកញ្ញា ឆ្នាំ២០២៤) គ្រូឧទ្ទេស និងវាគ្មិនចំនួន៤នាក់ សិក្ខាកាមសរុបចំនួន២៥នាក់ (ស្រី១៥នាក់) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា៕


Comments
Post a Comment