ពលរដ្ឋរំភើបចិត្តពេលបានសំបុត្រពិធីបើកកីឡាជាតិឆ្នាំ២០២៤


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានមកទទួលសំបុត្រដើម្បីចូលរួមក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ ពលរដ្ឋដែលទទួលបានសំបុត្របង្ហាញទឹកមុខញញឹមញញែមសប្បាយរីករាយ ចំពោះឱកាសដែលទទួលបានសំបុត្រចូលទស្សនា។



ពិធីបើកការប្រកួតកីឡាជាតិឆ្នាំ២០២៤ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយវត្តមានអញ្ជើញចូលរួមជាអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។  ក្នុងពិធីបើកនោះដែរក៏នឹងមានសិល្បៈសម្តែងដោយព្រះវត្តមានព្រះនាងតូច នរោត្តម ជេនណា ក្រុមរ៉េបមកពីផលិតកម្មបារមី( វណ្ណដា, វណ្ណថាន់, ស៊ូហ្សាណា យូហាយ...) ក្រុមរ៉េបឡាស៊ីម៉ាកាតែល ការសម្តែងទស្សនីយភាព កូរសមុទ្រទឹកដោះ ដោយក្រុមសម្តែងរបស់ក្រសួងវប្បធម៌ និងវិត្រសិល្បៈ និងការបាញ់កាំជ្រួញប្រណិត។

សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា រហូតថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រតិភូគ្រូបង្វឹកកីឡាករ-កីឡាការិនីមកពី ២៥រាជធានី ខេត្ត និង០៣ ក្រសួងរួមមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕



Comments