កីឡាការ៉ាតេ ចាប់ផ្តើមដំណើរការប្រកួតរបស់ខ្លួននៅ សកលវិទ្យាភូមិន្ទភ្នំពេញ

ឯកឧត្តម សាមីឌី ស៊ីវឌ្ឍនា


រាជធានីភ្នំពេញ-នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សាមីឌី សុីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នៅសាលដំបូលទូក ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ។



ប្រតិភូគ្រូបង្វឹកកីឡាករ កីឡាការិនីកីឡារ៉ាតេកម្ពុជាចូលរួមការប្រកួតកីឡាជាតិលើកទី៤ មានចំនួនសរុប ១២៨នាក់មកពីរាជធានីខេត្តចំនួន០៧ និងក្រសួងចំនួន០៣។
សូមបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤៕




០១ វិច្ឆិកា ២០២៤/រាជធានីភ្នំពេញ

 

Comments