សហព័ន្ធកីឡាគុនដាវកម្ពុជា បានត្រៀមលក្ខណៈរួចរាល់សម្រាប់បម្រើការក្នុងការប្រកួតកីឡាជាតិឆ្នាំ២០២៤

 

លោក សុខ អាង(កណ្តាល) ដឹកនាំកិច្ចប្រជុំ

រាជធានីភ្នំពេញ៖ លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា តំណាងឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា និងលោកស្រីបណ្ឌិត Maita Cabrera ទីប្រឹក្សាសហព័ន្ធកីឡាគុនដាវកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការរៀបចំការប្រកួតកីឡាគុនដាវ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអគារ ឌឹភីក ។ ក្នុងកិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពីមន្រ្តីសហព័ន្ធ ប្រតិភូ គ្រូបង្វឹក តំណាង ក្រសួងរាជធានី-ខេត្ត។



លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា សម្រាប់ការប្រកួតកីឡាគុនដាវដែលមានសក្តានុពល និងពេញនិយមមួយនេះនឹងដំណើរការទៅដោយរលូនល្អ បន្ទាប់ពីមានការជួបប្រជុំពិភាក្សាការងាររួចរាល់។ សម្រាប់សហព័ន្ធកីឡាគុនដាវកម្ពុជា គឺបានសម្រួចនូវចក្ខុវិស័យសម្រេចឱ្យបាននូវគោលការណ៍ Fair Play។
មុននឹងបញ្ចប់កិច្ចប្រជុំដ៏មានសារៈសំខាន់នោះដែរលោក សុខ អាង ក៏បានបញ្ជាក់ជូនទៅដល់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីដែលចូលរួមប្រកួតគឺអាចទាមទារតវ៉ាបានគ្រប់ការប្រកួតដោយឈរលើស្មារតីគោរពនូវលក្ខខណ្ឌបទបញ្ជាបច្ចេកទេសរបស់សហព័ន្ធ។ ក្នុងនាមជាមន្រ្តីសហព័ន្ធកីឡាគុនដាវកម្ពុជា លោក សុខ អាង បានលើកឡើងថាសម្រាប់របលោករីករាយក្នុងការដោះស្រាយជូនកីឡាករ កីឡាការិនីដែលតវ៉ាសម្រាប់ការប្រកួត។

សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាគុនដាវ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី៤ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅផ្សារទំនើប ដឺភីក ជាន់ទី១៕
០៣ វិច្ឆិកា ២០២៤/រាជធានីភ្នំពេញ

Comments