កម្ពុជា កក់ក្តៅជាមួយគ្រាប់ដ៏អស្ចារ្យកើតឡើងនាវគ្គទី១

 

កីឡាការិនីកម្ពុជា ពឿន គន្ធា (N.19)

បញ្ចប់វគ្គទី១ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បើកការនាំមុខលើក្រុមម៉ាឡាស៊ី ក្នុងលទ្ធផល ២-០។ គ្រាប់បាល់ដ៏អស្ចារ្យទាំងពីរគ្រាប់រកបានដោយកីឡាការិនី ពឿន គន្ធា នៅនាទី១៨ ដោយទាត់ចេញពីក្រៅតំបន់គ្រោះថ្នាក់ (Free Kick) ចូលទីដ៏អស្ចារ្យ និងនៅនាទី៤៥ កីឡាការិនី ឈិត សាភឿន បន្ថែម១គ្រាប់ទៀត ពីលើប្រអប់ទីដោយជើងស្តាំកោងចូលទីបានសម្រេច។ 



យ៉ាងណា២គ្រាប់នេះ ជារឿងដ៏សែនកក់ក្តៅសម្រាប់ការដឹកនាំរបស់លោក ឃួន ឡាំបូរ៉ាវី នាការប្រកួតទី២ របស់គេបន្ទាប់ពីស្មើក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅ៕

លោក ឃួន ឡាំបូរ៉ាវី


Comments