ការប្រកួតកីឡាចំបាប់នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលចំបាប់ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោម០៦ក្រសួង,រាជធានី-ខេត្ត។
យោងតាមមន្ត្រីបច្ចេកទេសសហព័ន្ធកីឡាចំបាប់កម្ពុជាបានឱ្យដឹងថា ក្រសួងមហាផ្ទៃ ដណ្តើមបានដំណាត់ថ្នាក់លេខ១ មេដាយមាស ៩ ប្រាក់ ៣ និងសំរឹទ្ធ១ សរុប ១៣គ្រឿង, លេខ២ ខេត្តកំពង់ឆ្នាំង មេដាយមាស ២ ប្រាក់៣ និងសំរឹទ្ធ២ សរុប៩គ្រឿង, លេខ៣ ខេត្តកណ្តាល មេដាយមាស២ ប្រាក់១ និងសំរឹទ្ធ១០ សរុប ១៣គ្រឿង, លេខ៤ ខេត្តព្រៃវែង មេដាយមាស ២ ប្រាក់១ និងសំរឹទ្ធ ៩ សរុប៩គ្រឿង, លេខ៥ ខេត្តមណ្ឌលគិរី មេដាយមាស ១ ប្រាក់៥ និងសំរឹទ្ធ៧ សរុប ១៣គ្រឿង ខណៈខេត្តពោធិ៍សាត់ ឈរនៅលេខរៀងទី៦ មេដាយប្រាក់១ និងសំរឹទ្ធ៦គ្រឿង សរុប៧គ្រឿង។
មន្ត្រីសហព័ន្ធបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៤នេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡារិនីចូលរួមសរុបចំនួន ១៣០នាក់ ក្នុងនោះ កីឡាករ ៥២នាក់ និងកីឡាការិនី ២២នាក់ គ្រូបង្វឹក ១៦នាក់ និងមន្ត្រីបច្ចេកទេសមានចំនួន ៣០នាក់ ដោយដាក់វិញ្ញាសាឱ្យប្រកួតចំនួន ១៦វិញ្ញាសា។



Comments
Post a Comment