ដ្បិតក្លាយជាគ្រូ តែលោក រិទ្ធ អារុន ឡើងសង្វៀនដើម្បីជួយកុមារកម្ពុជា

លោក រិទ្ធ អារុន៖ បច្ចុប្បន្ន ជាគ្រូបង្វឹកគុនខ្មែរនៅក្នុងក្លិបមួយនៃប្រទេសជប៉ុន កីឡាករមានដើមកំណើតនៅខេត្តសៀមរាប រូបនេះប្តេជ្ញាបន្តផ្សព្វផ្សាយគុនខ្មែរតាំងពីដំបូង និងរហូតដល់ថ្ងៃអនាគត។ ព្រោះខ្លួនជាអ្នកមានកំណើតកើតជានៅកម្ពុជា លោកអារុន បានបង្ហាញពីឈាមជ័រជាខ្មែរ និងការចេះជួយគ្នាទៅវិញទៅមកថា រូបគេនឹងមកកាន់ប្រទេសកំណើតដើម្បីជួយ«កុមារកម្ពុជា» តាមរយៈការឡើងសង្វៀនប្រកួតគុនខ្មែរ នាខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។

លោក ផល្លា និងកុមារៗ


ថ្លែងប្រាប់មកកាន់ YTN,kh គ្រូបង្វឹកគុនខ្មែរលើទឹកដីខ្លាសេដ្ឋកិច្ចជប៉ុន បញ្ជាក់ថាការប្រកួតគឺមិនយកប្រាក់ឡើយពោលបង្វែរថវិការទាំងនោះទៅកាន់«កុមារកំព្រារមណ្ឌលមែកឈើ»។ លោក រិទ្ធ អារុន ក៏បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនផងដែរអំពីការវិលមកកាន់មាតុប្រទេសកំណើតថា គឺមកប្រកួតគុនខ្មែរដើម្បីជួយកុមារកំព្រា។ «ប្រកួតគុនខ្មែរដើម្បីបរិច្ចាគថវិការជូនកុមារកំព្រាមណ្ឌលមែកឈើ»។ នេះជាឃ្លាមួយដែលលោក អារុន បានសរសេរកាលពីថ្ងៃទី១១ ខែធ្នូកន្លងទៅ។


សំណេរលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនឈ្មោះ រិទ្ធ អារុនគុនខ្មែរ បានសរសេរថា៖«សូមជំរាបសួរ!ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំបាទរិទ្ធអារុនគុនខ្មែរ ត្រូវចូលរួមប្រកួតគុនខ្មែរយើងនៅក្នុងប្រទេសកម្ពុជាខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះហើយ ប្រកួតនៅទទកគ្រុឌគុនខ្មែរ សូមជួយគាំទ្រខ្ញុំបាទផងណាមួយប្រកួតនេះតម្លៃខ្លួនរបស់ខ្ញុំទាំងអស់ នឹងបរិច្ចាគជូនទៅដល់បងផលល្លា មណ្ឌលកុមារកំព្រា មែកឈើទាំងអស់ ខ្ញុំបាទនិងខិតខំប្រកួតឲ្យអស់ពីសមត្ថភាពជូនអ្នក អ្នកទស្សនាទាំងអស់គ្នាខ្ញុំបាទនិងស៊ូៗជានិច្ច»

លោកគ្រូគុនខ្មែរនៅក្រៅប្រទេសដដែលក៏បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តជួយលើកស្ទួយវិស័យកីឡាមានវ័យចំណាស់របស់ខ្មែរមួយនេះ និងក៏ដូចជារូបខ្លួនដែលត្រូវឡើងសង្វៀនសាជាថ្មីដើម្បីប្រមូលថវិការជួយទៅដល់កុមារ។ បើតាមការបញ្ជាក់របស់លោក រិទ្ធ អារុន ការប្រកួតនឹងវាយលើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម នៅសង្វៀនស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥៕

Comments